សិប្បកម្មដីឥដ្ឋនៅកំពង់ឆ្នាំងបាននិងកំពង់បន្តវិវត្តខ្លួនពីបុរាណទៅទំនើបកម្ម


កំពង់ឆ្នាំង : ផលិត​ផល​ ដែលធ្វើជា ក្អម ឆ្នាំង​ ជា​​ប្រពៃណី​ដ៏​ចំណាស់មួយ​ ដ៏ល្បីល្បា​ញ​​​នៅ​​ទឹកដីខេត្ត​​កំពង់​ឆ្នាំង​​កំពុងត្រូវ​គេ​ធ្វើ​ទំនើ​ប​កម្ម ឬវិវត្តន៍ខ្លួន ដើម្បី​បម្រើ​សេចក្តី​ត្រូវ​ការ​​ទីផ្សារទាំងក្នុងស្រុក និង ក្រៅស្រុក​។​ លើសពីនេះ​ទៅ​ទៀត អ្នក​​ស្រុក​កំពង់​ឆ្នាំងក៏តែនៅ​​បន្ត​លក់​ផលិត​ផលប្រើ​ប្រាស់​ធ្វើពី​ដីឥដ្ឋទៅ​កាន់​​តំបន់ឆ្ងាយៗ តាម​មធ្យោ​បាយ​ដឹក​ជញ្ជួនផ្សេងៗ ដូចជាប្រើរទេះគោ និង ឡានជាដើម ​។ស្ថិតនៅ​​ចំងាយ​ប្រហែល​១០គីឡូ​ម៉ែត្រ​ ពី​ទី​ប្រជុំ​រួ​ម​ខេត្ត​កំពង់​ឆ្នាំង​ មានភូមិ​មួយឈ្មោះ ភូមិបាញ់​ឆ្កោល​ ជា​ភូមិ​មួយ ​ក្នុង​ចំណោម​ភូមិ​ជា​ច្រើន​ទៀត​ស្ថិត​នៅ​ជិតភ្នំ​ក្រាំង​ដី​មាសជា​ទី​ដែល​គេយក​ដី​ឥដ្ឋ​មក​​ផលិត​ផលិត​ផល​ជា​ច្រើន​ប្រភេទ។

      មិនឆ្ងាយពីទីរួមខេត្តប្រហែលប្រមាណ២គីម៉ែត្រក៏មានភូមិមួយទៀតឈ្មោះ ភូមិអណ្ដូងឬស្សី ស្ថិតក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងដដែល មានប្រជាជនភាគច្រើនដែលប្រកបរបរជាអ្នកធ្វើចំលាក់ ថូ ពែង ពូច ដំរី ក្រពើ សេះ និង អណ្ដើកជាដើម ។ល។ ក្រៅពីនេះពួកគាត់អាចធ្វើឬផលិតរបស់ជាច្រើនតាមចំណងចំណូលចិត្ត ក៏ប៉ុន្ដែវាអាស្រ័យលើតំរូវការទីផ្សា និង ការកុហ្មងពីអតិថិជន ជាពិសេសឈ្មួញកណ្ដាលដែលជា ម៉ួយប្រចាំរបស់ពួកគេ។ នៅក្នុងភូមិនោះខ្ញុំបានស្គាល់បងស្រីម្នាក់ឈ្មោះ មឿន សម្បត្តិ  អាយុ៤៥ឆ្នាំ គាត់បាននិយាយថា អ្នកដែលផលិតរបស់ពីដីឥដ្ឋទាំងអស់ សុទ្ឋតែមានម៉ួយប្រចាំរបស់ពួកគាត់ តែបើគ្មានម៉ួយប្រចាំទេពួកគេមិនចង់ធ្វើទេព្រោះពួកគេពិបាករកម៉ួយឬ ពិបាកលក់រាយ ថ្វីដ្បិតតែការបោះដុំមានតំលៃថោកបន្ដិចតែក៏មិនពិបាកដឹកទៅលក់ខ្នួនឯងដែលវាអាចធ្វើអោយមានការចំណាយពេលយូរក្នុងការរងចាំ។

អ្នក​ភូមិ​បាញ់​ឆ្កោល​ ឃុំ​ជ្រៃ​បាក់ ​ឈ្មោះ​ ទុយ រិន​ អាយុ ៥៥​ឆ្នាំ បាន​និយាយ​ថា ​ អ្នក​​ស្រី​ត្រូវ​ទិញ​ដី​ឥដ្ឋ​ម្តង​២ម៉ឺន​រៀល​​ ដែលអាចផលិត​ចង្រ្កាន​ចំនួន​៥០។ ​អ្នក​ស្រី​បន្ត​ថា ​​កូន​ប្រសាគាត់​ដឹក​ចង្រ្កាន​ ក្អម​ ពុម្ព​នំ​គ្រក់និង​កុលភាជន៍​​ជា​ច្រើន​ប្រភេទ​ទៀតយក​ទៅ​លក់​នៅ​ខេត្ត​នានា រយៈ​ពេល​ប្រហែល​១០​ថ្ងៃ​មួយ​ជើង​ៗ
បងស្រី​និយាយថា៖ «នៅ​ក្នុង​ភូមិ​នេះ ​ស្រី​ៗ​ផលិត​ ហើយ​ប្រុស​ៗ​ជា​អ្នក​លក់​ទៅ​កាន់​​ទី​ឆ្ងាយៗ។ គេ​ធ្វើ​តាំង​​ពី​បុរាណ​មក​ ​ដី​នៅ​ទី​នេះ​ល្អ»។​ អ្នក​ភូមិ​បាញ់ឆ្កោល​មាន​​ជិត​២០០​គ្រួសារ​ បាន​ផលិត​​របស់​​របរ​ផ្សេង​ពី​​ដី​ឥដ្ឋ​ ដើម្បី​រកចំណូល​បន្ថែម​​បន្ទាប់ពី​រដូវ​វស្សា​បាន​បញ្ចប់​។អ្នក​ភូមិ​ខ្លះ​បាន​រៀន​ពី​បចេ្ចក​ទេស​ថ្មី​ក្នុង​កា​រ​ផលិត​ឆ្នាំង ដែល​បណ្តុះ​បណ្តាល​ដោយ​​មជ្ឈមណ្ឌល​ចង្រ្កាន​កង្រីនិង​មាន​ការ​គាំទ្រ​ពី​អង្គការ Geres និង​សហគមន៍​អឺរ៉ុប​ជា​ដើម​។​អ្នក​ស្រី អ៊ាង​ សម្ផស្ស ​ដែល​បាន​​រៀន​នូវ​បច្ចេក​ទេស​​ធ្វើ​ចង្ក្រាន​​ចម្អិន​ប្រភេទ​ថ្មី នោះ​បាន​និយាយ​ថា អ្នក​ស្រី​បាន​បោះបង់​របរ​ជា​អ្នកត្បាញ​កញ្រែ្ចងល្អីឫស្សី​មក​រៀន​​​ពី​បច្ចេក-​ទេស​ធ្វើ​ចង្រ្កានឡូវ​ថ្មី​​នេះ​ជា​ង​មួយឆ្នាំ ដោយ​ពេញ​ចិត្ត​នឹង​ការងារ​ថ្មីនេះ។អ្នក​ស្រី​ និយាយថា​៖ «ខ្ញុំ​មក​រៀន​ពី​​បច្ចេក​ទេស​ថ្មី​ព្រោះ​ខ្ញុំ​ចូល​ចិត្ត​ការ-​ងារ​នេះ។​ ការ​ងារ​នេះសម្រាប់​អ្នក​ផ្សេង​យល់​ថា វា​ហាក់​លំបាក​ម៉ែន តែ​សម្រាប់ខ្ញុំ​វា​ជា​រឿង​ធម្មតា»។អ្នក​ស្រី​ បាន​​និយាយ​ថា អ្នក​ស្រី​បាន​​រៀន​ចប់​សព្វ​គ្រប់ហើយ តែ​អ្នក​ស្រីនៅ​មិនទាន់​អាច​ចេញ​ទៅ​បង្កើត​ទីតាំង​ផលិត​ខ្លួន​ឯង​បាន ដោយសារ​ខ្វះ​ដើម​ទុន​ធ្វើ​ជាឡ​សម្រាប់ដុត ហើយ​​ក៏សុខ​ចិត្ត​ធ្វើកម្មករ​នៅ​មជ្ឈ​មណ្ឌល​ ដោយ​មួយ​ថ្ងៃ​រក​ចំណូល​បាន ​១​ម៉ឺនរៀល។

ស្រ្តី​​ចំណាស់​ម្នាក់​ អាយុ​ ៥០​ឆ្នាំ​ ឈ្មោះ​ រី ឈឿន​ ដែល​កំពុង​តែធ្វើ​ក្អម​​ តាម​បែប​​​ប្រពៃណី​​ បាន​និយាយ​ថា អ្នក​ស្រី​មិន​ដែល​ទៅ​រៀន​ពី​មជ្ឈ​មណ្ឌល​​ចង្ក្រាន​នាង​​កង្រីទេ ហើយ​ស្ត្រី​ចំណាស់​រូប​នេះ​ក៏​មិន​មាន​បំណ​ង​​​ទៅ​សិក្សាបន្ថែម​ដែរ​ដោ​យ​សា​រ​តែ​វ័យ។ អ្នក​ស្រី​បាន​និយាយថា​៖​«អ្នក​ស្រី​ធ្វើ​តាម​តែ​ទម្លាប់​ពី​ឪពុក​ម្តាយ​ប៉ុណ្ណោះ​។ ជា​រៀង​រាល់​ថ្ងៃ​ អ្នក​ស្រី​អាច​សូន​២៥​​​ក្អម​​ដោយ​​ក្អមមួយលក់​ចេញ​ថ្លៃ​៧០០​៛។ បន្ទាប់​សូនរួច​ក្អមទំាង​នេះ​ត្រូវ​​ហាល​ថ្ងៃឲ្យ​ស្ងួត​ រូច​ដុត​នៅ​កណ្តាលវាល។​ បន្ទាប់​​ពី​ដុត​រួច​​ មាន​ឈ្មួញ​មក​ទិញ​ដល់​ផ្ទះ​យក​ទៅ​លក់​តាមខេត្តនានា។បុគ្គលិក​ត្រួត​ពិនិត្យ​​ចង្វា​ក់​ផលិត​កម្​ម​នៃ​​អង្គ​ការ​ជីរ៉ាស់​ (Geres) កញ្ញា ​ង៉ែត​ សេរីរតនា ​បាន​និយាយ​ថា ​ជីរ៉ាស់​ បានណែ​នាំ​បច្ចេក​ទេស​ថ្មី​ដើម្បី​ផលិត​ចង្រ្កានឡូវ«​នាង​កង្រី»​ដែល​អាច​សន្សំ​សំចៃ​អុស​ បើប្រៀប​ធៀប​នឹង​ចង្រ្កាន​តាមប្រពៃ​ណី។​យោង​តាម​ព័ត៌មានដែល​បាន​បង្ហាញ​នៅ​ភូមិនោះ​ ចង្រ្កាននាង​កង្រី​​ អាច​សន្សំ​ធ្យូង​​បាន​រហូត​ដល់​ទៅ ៣០​ភាគ​រយ​។​ ​ខេត្ត​កំពង់​ឆ្នាំង​មាន​ភូមិ​មួយ​ចំនួន​​​ពាក់​ព័ន្ធ​នឹង​គម្រោង​របស​់​ជីរ៉ាស់​មាន​ដូច​ជា​ ភូមិ បាញ់​ឆ្កោល អូរ​កំណប់​ ឃ្លៃ ​ក្តី​ត្នោត អណ្តូង​​ឫស្សី ​និង​ភូមិ​ទ្រា នៅ​ស្រុក​រលាប្អៀរ​។លោក ជិន ចិត្ត​ ប្រធាន​គម្រោង​ចង្រ្កាន​នាង​កង្រី​នៃ​អង្គការ​ Geres​​ បាន​និយាយ​ថា​ គម្រោង​បាន​ចាប់​ផ្តើម​​កាល​ពី​ឆ្នាំ​២០០៨​ហើយ​បណ្តុះ-​បណ្តាល​សិក្ខាកាម​​ចំនួន​ ​២៣​​នាក់។ ជា​រៀង​រាល់​ខែ​គម្រោង​ផលិត​បាន ចំនួន​១ម៉ឺនចង្រ្កាន៕

Post a Comment

0 Comments