ការចិញ្ចឹមទា តាមបច្ចេកទេសបែបវិទ្យាសាស្ត្រធម្មជាតិ




១- ការជ្រើសរើស​ពូជ​
​​      – ត្រូវជ្រើសយក​ទា​ជំនាន់ EXM ដែល​ត្រូវបាន​​ភ្ញាស់​ចេញពី​ពង​ទា EXM
​      – ត្រូវជ្រើសរើស​យក​កូន​ទា​ដែល​មានកំលាំងខ្លាំង ធំធាត់ល្អ និង ​ឆ្អឹង​រឹងមាំ  ។​
​​      – ត្រូវយកដងខ្លួន​មាន​រាង​ជា​ចតុកោណ​ស្មើរ។​
​      – ត្រូវយកឆ្អឹង​គុម្ព​កន្ទុយ​រន្ធ​គូថ​ត្រូវ​ឃ្លាតឆ្ងាយ​ពី​គ្នា​ប្រសិនបើ​ទា​មេ ចំណែកឯ​ទា​ឈ្មោលវិញ​ត្រូវ​ឆ្អឹង​នៅ​ជិត​គ្នា។​

២- ការសង់​ទ្រុង​ទា
១- ការសង់​ទ្រុង​ទាយើងគួរតែធ្វើឡើង​តាម​បណ្តោយ​ថ្ងៃ បណ្តោយ​ទ្រុង ១២​ម៉ែត្រ និង​ទទឹង ៦​ម៉ែត្រ។ តំរូវ​ចំនួន ៣០០ ទៅ ៨០០​ក្បាល ការធ្វើ​ទ្រុងទា​បែប​នេះ​ជា​ការចិញ្ចឹម​តាម​លក្ខណៈ​គ្រួសារបែបទ្រងទ្រាយមធ្យម ។​
នៅជុំវិញ​ទ្រុង​ដែល​សង់​គួរតែ​យក​ស្បៃ​នីឡុង​ព័ទ្ធ ឬ ក្រណាត់សាបព័ទ្ឋជុំវិញ ឬ​អាចយក​សំណាញ់​ដែក​ព័ទ្ធជុំវិញក៏បាន ​ជា​ការប្រពៃ ដើម្បី​ការពារ​សត្វ​ផ្សេងៗ​មក​ខាំ​សត្វ​ទា និង ​ការចំលង​មេរោគផងដែរ ។​
​- ចំពោះ​ដំបូល​ទ្រុងវិញ គួរតែ​ប្រក់​ស្លឹក​ធ្វើ​ពី​ស្បូវ ស្លឹកធ្វើពីស្លឹកត្នោត ជៀសវាង​យកសាំង្សី​ ឬ ដែកមកប្រក់ ជាហេតុអាច​ធ្វើអោយ​ឡើង​កំដៅខ្លាំង​នៅពេល​រដូវក្តៅ ។​
​- ចំពោះកំពស់​ទ្រុង​ទា គួរធ្វើចាប់ពី១.៣០​ម៉ែត្រ ទៅ ២​ម៉ែត្រទើបល្អ ។​
​- នៅ​ក្នុង​ទ្រុង​ទា​ត្រូវ​ក្រាល​អង្កាម​ ឬ​មិន​បាច់​ក៏​បាន​ដែរ ប្រសិនបើ​ក្រាល​វា​អាចចំណេញ​ អាចម៏វាដើម្បីធ្វើ​ជាជី​យកទៅ​ដាក់​ស្រែ និង ដាំដំណាំផ្សេងៗ ។​

៣- ការថែទាំ​កូន​ទា
រីឯកូន​ទា​ដែល​ញាស់​បានរយៈពេល១​សប្តាហ៍​ ត្រូវ​យក​មេ EXM បញ្ច្រក​ក្នុងមាត់វាមួយក្បាល មួយ​សេ​សេ ។​
ប្រសិនបើ​អាកាសធាតុ​ប្រែប្រួល​ត្រជាក់​ខ្លាំងពេក យើង​គួរតែ​យក​ក្អម​មក​ចង​ព្យួរ ដោយដុត​ធ្យូងអោយក្ដៅ​ដើម្បី​រក្សា​សីតុណ្ហភាពមិនអោយចុះត្រជាក់ពេក បើសិនជា​ស្ថិតនៅ​ក្នុង​រដូវប្រាំង​វិញ លើ​ផ្ទៃ ឬ កន្លែង​ដែល​កូន​ទា​រស់​នៅ​មិន​ចាំបាច់​ក្រាល​អង្កាម​ក៏បានដែរ ។​
ត្រូវយក​មេ EXM ១​លីត្រ ទៅលាយ​ជាមួយ​ទឹកស្អាត ចំណុះប្រហែលជា១០,០០០​លីត្រ អោយ​កូន​ទា​ផឹក​ជា​រៀងរាល់ថ្ងៃ (​គួរលាយទឹកស្អាតយ៉ាងហោចណាស់១០​លីត្រ យកមកលាយ​ជាមួយ មេ​ EXM ១​សេ​សេ​) ។ ហើយចំពោះទឹក​ដែល​លាយ​នេះ​មិន ​អាច​ទុកអោយ​លើសពីមួយថ្ងៃ ឬ រយៈពេល២៤​ម៉ោង​នោះទេ បើ​ទា​ផឹក​មិន​អស់ ​ត្រូវ​ជះទឹកនៅសល់នោះ​ទៅលើ​កន្លែង​ដែល​មាន​ក្លិនស្អុយ ដើម្បីជួយបំបាត់ក្លិនស្អុយ ហើយ​យើង​ត្រូវចាប់ផ្ដើម​លាយ​សារជាថ្មី​ ដោយ​អនុវត្តន៍​តាម​របៀប​ដដែល​ជា​រៀងរាល់ថ្ងៃ បើសិនជា​មាន​ជំងឺ​ ក៏មានភាពងាយស្រួល​ក្នុងការ​ព្យាបាល​ដែរ ។​
​ បន្ទាប់មកត្រូវ​ព្យាយាម​សង្កេតមើលពី​ដំណើរ​នៃសកម្មភាព​របស់សត្វទា​ទាំងឡាយ​នោះ បើសិនជា​ទាណា​មាន​ការប្រែប្រួលខុសប្រក្រតី ត្រូវ​ចាប់​មក​បញ្ច្រក​មេ EXM ចាប់ពី ១-៣​សេ​សេ ចំពោះ​ទា ក្នុងទា១​ក្បាល ហើយ​ទុក​មួយ​កន្លែង​សិន ។ បើសិន​ជា​វាបានជាសះស្បើយ​ហើយ ទើប​យើង​បញ្ចូល​វាទៅក្នុង​ហ្វូង​វិញ តែ​បើសិនជា​នៅ​មាន​បញ្ហា​ទៀត​សូម​ទំនាក់ទំនង​មក​ក្រុមហ៊ុន​ដើម្បី​យក​ថ្នាំ​បសុសត្វដើម្បី​ទៅ​ព្យាបាល ។​
គួរយក​ម្សៅ​សំរិទ្ធ ១​កញ្ចប់​តូច ទៅលាយ​ជាមួយ​ចំណី​មាន់ ៥​គីឡូក្រាម ក្នុង​មួយ​សប្តាហ៍ អោយទា​ស៊ី ១ ឬ​២​ដង​
គួរយក​ម្សៅ​សំរិទ្ធ ១​កញ្ចប់​តូច លាយ​ជាមួយ​ទឹកស្អាត ៥​លីត្រ អោយទា​ផឹក​មួយ​សប្តាហ៍ ២​ដង ។​
នៅ​ជុំវិញ​បរិវេណ ដែល​ទា​តែងតែ​រស់នៅ (​ទ្រុង មាត់​ស្រះ​ទឹក ទឹក​ស្រះ​) គួរតែ​បាញ់ EXM បំផ្លាញ​បាក់តេរី​អាក្រក់ ក្នុង​មួយ​សប្តាហ៍ ម្ដង ទៅ ពីរ​ដង ទោះជា​ត្រូវ​កូន​ទា ទា​ធំ​ក៏ ​មិន​អី​ដែរ (១:២៥០) ។ ការធ្វើ​បែប​នេះ​បរិស្ថាន​រស់នៅ​របស់​ទា​ល្អ ទា​ជៀសផុត​ពី​ជំងឺ​ផ្សេងៗ បើ​ចង់បាន​ផល​ការចិញ្ចឹម​ត្រូវ​យកចិត្តទុកដាក់ ។​

៤- ករណី​ទា​មាន​ជំងឺ​
​        មានជំងឺ​ទ​ន់​ជើង គេ​ហៅថា ទា​ប៉ាប យើង​ប្រើ​មេ EXM បញ្ច្រក​មួយ​ក្បាល បី​សេ​សេ ក្នុង​មួយ​ថ្ងៃ​បី​ដង បើ​មិន​បាត់​ត្រូវ​បញ្ច្រក​មេ EXM ១-២​សេ​សេ លាយ​ជាមួយ​បណ្តេញ ​ពណ៌​ខៀវ របស់​ក្រុមហ៊ុន ពី១-២​សេ​សេ ។ បើ​នៅ​តែ​មិនជា សូម​ប្រើ​ថ្នាំ​បសុសត្វ​របស់​ក្រុមហ៊ុន ឈ្មោះ​អា​មុក រឺ​ទំនាក់ទំនង​មក​អ្នក​ជំនាញ​របស់​ក្រុមហ៊ុន ។​
​        ជំងឺ​ក្រហម​ភ្នែក សូម​ប្រើ​ម្សៅ​សំរិទ្ធ​លាយ​ជាមួយ​មេ EXM នឹង​ចំណីអាហារ​អោយ​ទា​ស៊ី ។​
​        ​- ក្នុងករណី​មាន​ជំងឺ​ផ្សេងៗ​ទៀត​លើសពីនេះ ឬ​ប្រើប្រាស់​ទៅ​មិន​មាន​ប្រសិទ្ធិភាព សូម​ទំនាក់ទំនង​មក​ក្រុម​ការងារ​របស់​យើងខ្ញុំ (០២៣ ៨៨ ២៥ ៥៥) ។​



Post a Comment

0 Comments