កំណាព្យខ្លីទឹកដៃកវី : ផន ផល្លា ( អំពីជីវិតក្មេងរើសសំរាម )


ដៃរើសសម្រាមច្បាមយកសំណល់
ដែលគេចោលសល់សំណល់នានា
ដៃតូចមែនពិតតែចិត្តមហិមា
ដៃធ្វើការងារមិនរួញរាឡើយ ។

ដៃមិនដែលស្អាតសង្វាតខំខិត
ដើម្បីជីវិតគិតថាធូរស្បើយ
ដៃទ្រាំគ្រប់សព្វទាំងមុខទាំងក្រោយ
ដោយដៃនេះហើយខ្ញុំស្បើយការឃ្លាន ។

ដៃអើយដៃតូចប្រដូចជីវិត
ដៃគួអាណិតជីវិតមិនមាន
ដៃគ្មានសំណាងកាន់សៀវភៅរៀន
ដូចកូនគេមានរៀនតាំងពីតូច ។

ដៃទោះតោកយ៉ាកលំបាកលំបិន
តែដៃនេះបុិនមិនអាចប្រដូច
ដៃធ្វើការងារតាំងតែពីតូច
ដៃនេះប្រៀបដូចរស្មីជីវិត ។

    ជាការពិតណាស់នៅក្នុង សង្គមកម្ពុជាសព្វថ្ងៃមានក្មេងកំព្រា ក្មេងអត់ឃ្លាន និង ក្មេងអណាថាជាច្រើន ពួកគេមិនត្រឹមតែក្រីក្រ ខ្វះអាហារ ខ្វះភាពកក់ក្ដៅ ខ្វះជំរកជ្រកនៅប៉ុណ្ណោទេ គឺពួកគេថែមទាំងពុំចូលសាលារៀនដូចក្មេងៗដទៃទៀតផងដែរ តើគួរបន្ទោសវាសនា ឬ  ព្រហ្មលិខិត ដ្បិតមនុស្សម្នាក់ៗ គ្មាននរណាកើតមកចង់ជួបរឿងបែបនេះទេ គឺម្នាក់ៗប្រាថ្នាចង់តែ មានបាន សម្បូរសប្បាយ មានចំណេះដឹង កិត្តិយស បុណ្យសក្តិ និង ទ្រព្យសម្បត្តិ។ តែជាការពិតមនុស្សនៅលើលោកសន្ទវាយើងនេះ មិនអាចប្រាថ្នាអ្វីបានដូចបំណង គឺហាក់បីដូចមាននរណាមកកំណត់អោយមានអ្នកមាន អ្នកក្រ អ្នកល្អ និង អ្នកអាក្រក់អញ្ចឹងដែរ តួយ៉ាងដូចជាក្មេងខាងលើនេះស្រាប់ ដូច្នេះហើយប្រសិនបើលោកអ្នកធ្វើដំណើរតាមដងផ្លូវ ទឡកន្លែងនានាហើយបើប្រទះឃើញក្មេងបែបនេះគួរគប្បីកុំប្រកាន់រើសអើង ឬមានការស្អប់ខ្ពើមឡើយ សូមជួយតាមសទ្ឋាលោក ដើម្បីគាំទ្ររាល់ទង្វើរល្អ សុជីវធម៌ និង ភាពថ្លៃថ្នូរ។ បញ្ចេញមតិបន្ថែមដោយខ្ញុំបាទ កឹម សុរ៉ន  សូមជួយគាំទ្រផងបាទ។



ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩
ដោយ ផន ផល្លា

សូមអរគុណចំពោះអតិថិជនដែលចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ

Post a Comment

0 Comments