ចំឡែក!! ក្នុងលោកនេះ..មានតែនាងម្នាក់ទេ ពេលដែលយំចេញកម្ទេចគ្រាប់ត្បូងគ្រីស្តាល់

ផ្សាយថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៩


នៅលើលោកយើងនេះពិតជាមានរឿងចំឡែកនឹកស្មានមិនដល់ តួយ៉ាងនារីម្នាក់ឈ្មោះហ្សាថេនិចកាហ្សាយ៉ាន់ មានកើតជម្ងឺចំឡែកម្យ៉ាង ពេលនាងយំម្ដងៗមានគ្រាប់គ្រីស្តាល់ចេញពីភ្នែកជាច្រើនគ្រាប់ មានគ្រូពេទ្យជំនាញជាច្រើន មានការងឿងឆ្ងល់និងជម្ងឺដ៏ចំឡែកនេះ ។

កាហ្សាយ៉ាន់មានអាយុ២២ឆ្នាំ រស់នៅក្នុងភូមិស្ពេនដាយ៉ាន់ ប្រទេសអាមីណេ កន្លងមកនាងធ្លាប់បានទៅជួបគ្រូពេទ្យដើម្បីធ្វើការពិនិត្យដែរ ក៏ប៉ុន្ដែគ្រូពេទ្យជាច្រើន មិនអាចធ្វើរោគវិនិច្ឆ័យថាជាជម្ងឺអ្វីដែរ ហើយសព្វថ្ងៃនេះកាហ្សាយ៉ាន់កំពង់ធ្លាក់ទៅក្នុងសភាពដុនដាបជាខ្លាំង ដោយទទួលរងការឈឺចាប់បីដូចជាមានកំទេចខ្សាច់ ឬដុំគ្រួសនៅក្នុងភ្នែករបស់នាង មានគ្រូពេទ្យខ្លះបានប្រាប់អោយគ្រួសារនាងបញ្ជូននាងទៅកានប្រទេសដទៃដើម្បីធ្វើការព្យាបាល តែដោយព្រោះគ្រួសារនាងស្ថិតក្នុងសភាពក្រីក្រពេកទើបមិនអាចមានលទ្ឋភាពទៅព្យាបាលនៅក្រៅប្រទេស  ពីដំបូងនាងមានការហូទឹកភ្នែក ចេញជាគ្រាប់គ្រីស្តាល់ តែបងស្រីរបស់នាងគិតថានាងត្រូវបានបំណែកកញ្ចក់ចូលភ្នែកនៅកន្លែងធ្វើការ តែលើកក្រោយក៏កើតមានសភាពបែបនេះដែរ ទើបគ្រួសាររបស់នាងបាននាំនាងទៅមន្ទីរពេទ្យ នៅពេលទៅដល់មន្ទីរពេទ្យក៏មិនមានគ្រូពេទ្យណាម្នាក់ជឿថាជាការពិតដែរ។

បន្ទាប់ពីធ្វើការស្រាវជ្រាវជាច្រើនដង គ្រូពេទ្យបានដឹងថាវាពិតជាគ្មានជម្ងឺបែបនេះនៅលើលោកនេះក្រៅពីនាងឡើយ ជាក់ស្ដែងតាមការពិសោធន៍មិនបានរកអ្វីឃើញច្បាស់ ក្រៅពីឃើញមានសារធាតុ ប្រូតេអុីន ជាតិខ្លាញ់ និង ពពួកមីក្រូអុីលេមិន ដែលមានសមាសធាតុអុីយ៉ុងជាក់លាក់មួយ ម្យ៉ាងវិញទៀតវាក៏មានជាតិអំបិល ហើយបើជាតិអំបិលកើនឡើងវាក៏អាចបង្ករអោយកើតមានជាគ្រាប់គ្រីស្តាល់ផងដែរ។

មិនតែប៉ុណ្ណោះសោត មានគ្រូពេទ្យមួយចំនួនបានសន្និដ្ឋានថា វាអាចបង្ករឡើងដោយហ្ស៉េនពីកំណើត ឬ បណ្ដាលមកពីជម្ងឺភ្នែកម្យ៉ាងធ្ងន់ធ្ងរ ទើបបង្ករជាកើតមានរឿងដ៏ចំឡែកហួសស្មានបែបនេះ ហើយតាមការលើកឡើងរបស់គ្រូពេទ្យបានអោយដឹងថា គ្រាប់ត្បូងគ្រីស្តាល់មិនត្រឹមតែកើតឡើងពីភ្នែកតែប៉ុណ្ណោះទេ តែវាក៏អាចកើតឡើងពីថ្លើម តំរងនោម និងទំរងជាអំបិលនៅក្នុងសរីរាងដ៏ទៃទៀតផងដែរ។

សូមអរគុណចំពោះអតិថិជនដែលចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ

Post a Comment

0 Comments