កំណាព្យខ្លីទឹកដៃកវី: ផន ផល្លា (ដោយសារដី)



👉ដោយសារដី            មន្រ្តីធ្វើខ្លាំង
     បាញ់រាស្រ្តផូងផាំង   បាំងការគិត
     ងាប់អីងាប់ចោះ        គ្មានអាណិត
     ដុល្លារបាំងបិទ          ពីអ្នកធំ ។

👉ដោយសារដី             រាស្រ្តខ្មែរទឹកភ្នែក
     នាំកូនចៅស្រែក        ននាលយំ
     ព្រោះគេជិះជាន់         ដោយបង្ខំ
     តើអោយរូបខ្ញុំ            រស់យ៉ាងណា?  

👉ដោយសារដី             មន្រ្តីគ្រាក់ៗ
     បញ្ជារទាត់ធាក់         ឥតមេត្តា
     អោយតែប្រជា          មូលតវ៉ា
     បាញ់បោះហើយថា    ព្រោះខុសច្បាប់ ។

👉ឱច្បាប់អើយច្បាប់      សម្លាប់ខ្មែរ
     ច្បាប់មានហូហែរ        អោយខ្មែរត្រាប់
     តែអស់លោកវិញ       ជើងគងច្បាប់
     បើរាស្រ្តខុសចាប់       គ្មានមេត្តា ។  

👉តើគួរអោយសើច       ឬមួយយំ
     ទាំងគេទាំងខ្ញុំ            ឃើញខេមរា
     រងទុក្ខគ្មានស្រាក       ស្រាន្តឡើយណា
     តែអស់លោកថា        ជាតិសុខសាន្ត ។  

👉អរុណណោទ័យ        ស្តីត្រឹមហ្នឹង
     បើអស់លោកខឹង       ក៏ខឹងបាន
     តែសូមលោកគិត       មនុស្សគ្រប់ប្រាណ
     ងាប់យកមិនបាន       អីខំម្លេះ???


(ផ្ទះការតវ៉ារឿងដីធ្លីទៀតហើយ នៅតំបន់ពយម៉ាចូវ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ)

ថ្ងៃទី២៤ ខែមករា  ឆ្នាំ២០១៩
ដោយ ផន ផល្លា (កវី អរុណណោទ័យ)

សូមអរគុណចំពោះអតិថិជនដែលចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ

Post a Comment

0 Comments