ការបណ្ដាក់ទុន ឬ វិនិយោគទុន


វិស័យ​ធ្វើវិនិយោគទុន​នៅ​ក្នុងស្រុក​ខ្មែរ

បន្ទាប់​ពី​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​បាន​ខិត​ខំ អភិវឌ្ឍ​ប្រទេស ជា​ពិសេស​ទាក់​ទង​ទៅ​នឹង​វិស័យ​វិនិយោគទុន​ជាង​បី​ទសវត្សរ៍​រួច​មក គេ សង្កេត​ឃើញ​ថា វិស័យ​វិនិយោគ​ទុន​ទាំង​នៅ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​មាន​ភាព​រីក​ចម្រើន​យ៉ាង​ខ្លាំង ដែល​គួរ​ឲ្យ​កត់​សម្គាល់។

នា​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​កម្ពុជា​បាន​ទាក់​ទាញ​វិនិយោគិន​មក​ពី​បណ្តា​ប្រទេស ធំ​ៗ​មួយ​ចំនួន​នៅ​តំបន់​អាស៊ី ក៏​ដូច​ជា​ប្រទេស​ចិន កូរ៉េ និង​ប្រទេស​វៀត​ណាម​ផង​ដែរ។
អ្នក​ជំនាញ​ផ្នែក​វិនិយោគទុន និង​អ្នក​វិភាគ សេដ្ឋកិច្ច​មួយ​ចំនួន បាន​លើក​ឡើង​ថា សន្តិភាព សេរីភាព និង​ការ​រៀប​ចំ​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ  ក្នុង​ប្រទេស​បាន​ល្អ​គឺ​ជា​កត្តា​ដ៏​ចម្បង​សម្រាប់​ការ ទាក់​ទាញ​វិនិយោគិន ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ឲ្យ​មក​បណ្តាក់​ទុន​នៅ​កម្ពុជា។
លោក ហេង បាន​បន្ថែម​ថា មិន​មាន​ការ​រើស​អើង ពូជសាសន៍​រវាង​ជន​ជាតិ​ខ្មែរ​និង​បរទេស​ទាក់​ទង​ទៅ​នឹង​ការ​វិនិយោគ​ទុន​នោះ​ទេ ពោល គឺ​មាន​ការ​បន​បន្ថយ​ពន្ធដារ​ដូច​គ្នា ប៉ុន្តែ​វា​ខុស​គ្នា ត្រង់​ថា បរទេស​ពុំ​មាន​សិទ្ធិ​កាន់​កាប់​ទៅ​លើ​ដី​ដូច​វិនិយោគិន​កម្ពុជា​ទេ។
លោក​បាន​បន្ថែម​ទៀត​ថា កត្តា​ដែល​សំខាន់ មួយ​ទៀត​គឺ កត្តា​សន្តិសុខ​ជាតិ បើ​ប្រទេស យើង​ពុំមាន​សន្តិភាព មាន​ភាព​ចលាចល និង​មាន​សង្គ្រាម​នោះ​វា​ជា រនាំង​មិន​ឲ្យ​វិនិយោគ​មក​បណ្តាក់​ទុន​ទេ។ ដូច្នេះ​យើង​គប្បី​ការពារ ឲ្យ​បាន​នូវ​សុខសន្តិភាព​និង​សុវត្ថិភាព​ដល់​ក្រុម​វិនិយោគិន គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​ទាំង​នោះ​មាន​ទំនុក​ចិត្ត​មក​លើ​ប្រទេស​យើង។

លោក ជាម យៀប បាន​ឲ្យ​ដឹង​ទៀត​ថា ប្រទេស​ចិន​ជា​ប្រទេស​មួយ​ដ៏​សំខាន់​ដែល​បាន​វិនិយោគ នៅ​កម្ពុជា ហើយ​នា​ពេល​បច្ចុប្បន្ន​ចិន​កំពុង​តែ វិនិយោគ​លើ​វា​រី​អគ្គិសនី ដែល​ពួក​គេ​អាច​ទាញ ផល​កម្រៃ​មក​វិញ​។ នៅ​ឆ្នាំ​២០១៥​ខាង​មុខ​នេះ ប្រទេស​កម្ពុជា នឹង​ទទួល​នូវ​វា​រី​អគ្គិសនី​ដែល​ទិញ​ពី​ចិន ដែល​មាន​កម្លាំង​ដល់​ទៅ​ប្រមាណ​ជា ១៥០០ មេ​ហ្គា​វ៉ា​ត់ ក្នុង​នោះ​ទីក្រុង​ភ្នំពេញ​ត្រូវ​ការ​ថាមពល​អគ្គិសនី​ប្រហែល​ជា ៣០០ មេ​ហ្គា វ៉ា​ត់​ប៉ុណ្ណោះ ហើយ​ថាមពល​ដែល​នៅ​សល់ នឹង​ចែក​ចាយ​ទៅ​តាម​បណ្តារ​មូល​ដ្ឋាន​ឲ្យ​ប្រើប្រាស់​ក្នុង​តម្លៃ​មួយ​សមរម្យ៕

Post a Comment

1 Comments

សូមអរគុណចំពោះអតិថិជនដែលចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ