ប្រវត្តិដ៏គួរអោយខ្លាចរបស់កុលសម្ព័ន្ឋ យ៉ាណូមាមីសម្រាប់ក្មេងស្រីជំទង


នៅលើពិភពលោកយើងនេះពិតជាមានរឿងច្រើនណាស់ដែលយើងនឹកស្មានមិនដល់ និង គួរអោយខ្លាច មិនតែប៉ុណ្ណោះក៏មានអាថ៌កំបាំងជាច្រើនដែលមនុស្សយើងពិបាកបកស្រាយ តួយ៉ាងនៅក្នុងកុលសម្ព័ន្ឋ នៅក្នុងប្រទេសប្រសុីលស្ថិតក្នុងតំបន់ព្រៃអាម៉ាហ្សូន។


រឿងដ៏គួរអោយខ្លាចបំផុតសម្រាប់ក្មេងស្រីដែលមានវ័យជំទងត្រូវបានពួកគេចាប់នាងបង្ខាំងទុកនៅក្នុងទ្រុងរយះពេលមួយខែ ហើយនៅសប្ដាហ៍ទីមួយពួកគេបានបង្អត់អាហារនាងមិនអោយបរិភោគអ្វីឡើយ ក្រោយនាងអាចទ្រាំទ្របានរយះពេលមួយខែហើយទើបសាច់ញ្ញាតិនាងយកថ្នាំពណ៌លាបលើខ្លួននាង  បន្ទាប់មកនាំនាងទៅឩទេសនាមប្រាប់បណ្ដាជនទាំងអស់ ហើយបើតាមទំនៀមទំលាប់ប្រពៃណីរបស់ពួកគេបាននិយាយថា បើមិនធ្វើតាមប្រពៃណីអោយបានត្រឹមត្រូវនោះទេពួកគេជឿថានិងមានកើត គ្រោះចង្រៃ ឬមានគ្រោះទឹកជំនន់លិចភូមិរបស់ពួកគេ ដែលអាចធ្វើអោយពួកគេស្លាប់ដាច់ពូជជាដើម។


ថ្វីបើប្រពៃណីរបស់ពួកគេមានភាពតឹងតែងក៏ពិតមែន តែចំពោះពិធីរៀបអាពាហ៍ពិពាហ៍របស់ពួកគេហាក់បីដូចជាមានភាពធូរលុងយ៉ាងចំឡែកទៅវិញ។ បើមានបុរសណាម្នាក់ស្រលាញ់នារីម្នាក់ បុរសនោះគ្រាន់តែចូលទៅផ្ទះរបស់នាង ហើយសុំឪពុកនាងធ្វើការងារជំនួសគាត់ត្រឹមរយះពេលបួនទៅប្រាំថ្ងៃ បើឪពុកនាងមិនប្រកែកអ្វីទេ បុរសនោះនិងកូនស្រីគាត់ក៏បានក្លាយជាប្ដីប្រពន្ឋដោយស្របច្បាប់មិនចាំបាច់មានពិធីអ្វីទាំអស់។

ចំពោះស្ត្រីជាប្រពន្ឋនៅក្នុងកុលសម្ព័ន្ឋពុំមានសិទ្ឋិអ្វីនៅក្នុងគ្រួសារឡើយ ពួកគេតែងតែទទួលរងនូវកាថទះតប់ ឬការធ្វើទារុណកម្មផ្សេងៗពីបុរសជាប្ដី។ បើនារីណាឈប់ស្រលាញ់ប្ដីហើយបែទៅជាស្រលាញ់បុរសផ្សេង ស្ត្រីនោះគ្រាន់តែស្វែងរកបុរសណាម្នាក់ទៀតហើយនាងពេញចិត្តហើយទៅដេកជិតបុរសនោះ ពេលនោះប្ដីនាងនិងដឹងថាប្រពន្ឋលែងស្រលាញ់ខ្លួនហើយ ប្រសិនបើប្ដីចង់យកប្រពន្ឋមកវិញត្រូវតែដណ្ដើមយកដោយប្រើកំលាំងកាយ ដោយការប្រយុត្តិជាដើម តែមិនត្រូវប្រើអាវុធឡើយក្រែងបង្ករអោយមានគ្រោះថ្នាក់ដល់អាយុជីវិត ប្រសិនបើប្ដីប្រយុត្តិចាញ់បុរសក្រោយនោះប្រពន្ឋខ្លួននិងបានទៅគេដោយស្របច្បាប់ តែបើប្រយុត្តិឈ្នះគេទើបអាចអូសដៃយកប្រពន្ឋមកវិញបាន ហើយប្ដីមានតែទៅយកប្រពន្ឋមួយទៀត តែបើប្ដីមិនចង់ឈឺខ្លួនទេគឺមិនចាំបាច់ប្រយុត្តិឡើយ គឺដើរចេញទៅយកប្រពន្ឋថ្មីតែម្ដង។

មិនតែប៉ុណ្ណោះកុលសម្ព័ន្ឋយ៉ាណូម៉ាមីក៏នៅមានទំលាប់ដ៏ចំឡែកមួយទៀតគឺនាំគ្នាហូបឆ្អឹងសពអ្នកស្លាប់ ព្រោះពួកគេជឿថាមានកំលាំងសាមគ្គីយ៉ាងខ្លាំងខ្លា និង អាចធ្វើអោយវិញ្ញាណអ្នកស្លាប់ទទួលការសង្រ្គោះ បើមិនធ្វើដូច្នេះទេព្រលឹងអ្នកស្លាប់មិនអាចជាប់គាំងនៅចន្លោះកណ្ដាលភពមនុស្សរស់ និង ភពនៃអ្នកស្លាប់
រីឯគ្រួសារសពវិញគេជឿថាពេលគេបរិភោគធ្យូងឆ្អឹងសពនិងមានកំលាំងសាក្កិសិទ្ឋឈ្នះព្រៃភ្នំហើយអាចឈ្នះជម្ងឺគ្រប់យ៉ាង។

Post a Comment

0 Comments