ពេលវេលា និង ទីសម្គាល់ភាគទី១៤


ទូកធំ និងពេលវេលា

       (ព្រះរាជសារផ្សាយដំណឹងល្អនេះ ដែលបានកែសំរួល បានបោះពុម្ពដំបូងនៅខែ វិច្ឆិកា-ធ្នូ ឆ្នាំ ១៩៧០ នៅក្នុងទស្សនាវដ្ដីគ្រីស្ទានក្នុងស្រុក) ។
       ទំនាយព្រះគម្ពីរៈ “ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរដ្បិតនៅគ្រាមុនទឹកជន់លិច នោះគេកំពង់តែផឹកស៊ី ហើយរៀការប្ដីប្រពន្ធ ដរាប់ដល់ថ្ងៃ ដែលលោកណូអេចូលទៅក្នុងទូកធំ គេឥតបានដឹងខ្លួនឡើយ ទាល់តែទឹកជន់ឡើង យកគេទៅទាំងអស់គ្នានោះ ដល់កាលណាកូនមនុស្សមក ក៏នឹងមានដូច្នោះដែរ” -ម៉ាថាយ ២៤:៣៧-៣៩ ។

ភស្តុតាងនៃទឹកជំនន់

       អស់រយៈពេលជាច្រើនសតវត្សរ៍ មនុស្សបានស្វែងរកឃើញទូកធំ ដែលលោកណូអេបានជិះនៅលើទឹកជន់ដ៏ធំ ដែលគ្របដណ្ដប់ផែនឌី នៅជំនាន់គាត់ ។ នៅពេលនោះ មានមនុស្សជាច្រើនសង្ស័យហេតុការណ៍ព្រះគម្ពីរថា មានលោកណូអេម្នាក់តែ ដែលសង់ទូកធំ ដែលអោយសុវត្ថភាពដល់គាត់ និងគ្រួសាររបស់គាត់នៅពេលទឹកជន់ធំនោះ ដោយធ្វើអោយមានភ្លៀងយ៉ាងធំ អស់៤០យប់ ៤០ថ្ងៃ គ្របដណ្ដប់ពាសពេញផ្ទៃផែនដីនេះ ។
       ទោះបីជាយ៉ាងណាក៏ដោយ ការសង្ស័យនៃមនុស្ស ជាពិសេសមនុស្សអាក្រក់ជំនាន់ណូអេនេះបានត្រឡប់ទៅជាសូន្យ ប្រហែលជា២០ឆ្នាំកន្លងទៅ ។ តាមប្រវត្តិសាស្ត្រ ការសិក្សាខាងបុរាណវត្ថុ និងប្រវត្តិវិទ្យា ដែលធ្វើការយ៉ាងជិតដិតជាមួយគ្នា គឺបាននាំអោយឃើញភស្តុតាទឹកជន់ជំនាន់ណូអេ បានកើតមាន ប្រហែល ៤៥០០ឆ្នាំទៅហើយ គឺដូចជាព្រះគម្ពីរបានកត់ទុកមកដែរ ។

ទូកធំនៅក្នុងសារពត៌មាន

       ប៉ុន្តែវាមានអ្វីកើតឡើង ចំពោះទូករបស់លោកណូអេ? តើវានៅកន្លែងណា?
       បាទ ឥឡូវយើងគ្រាន់តែនិយាយថា វានៅក្នុងសារពត៌មាន ៕
       យោងទៅតាម ការសែតជាច្រើនបានរាយការណ៍នៅសហរដ្ឋអាមេរិក និងកាណាដា តាំងពីឆ្នាំ ១៩៦៩ មានក្រុមអ្នកវិទ្យាសាស្រ្ត ៦ក្រុម និងអ្នករុករកជាច្រើនទៀត បានធ្វើគំរោង និងចំណាយលុយអស់រាប់លានដុល្លារ ក្នុងការជីករុករកចូលទៅក្នុងផែនផ្ទាំងនៅលើភ្នំ អារ៉ារ៉ាត់ នៅភាគខាងជើងប្រទេសទួរគី នៅជិតព្រំដែនរុស្ស៊ី ជាកន្លែង ដែលគេបានជឿថា មានទូកចែងក្នុងព្រះគម្ពីរ ត្រូវបានកប់ក្នុងទីនោះ (លោកកុប្បត្តិ ៨:៤) ។ លោក Ilarry Crawford ជានាយកគ្រប់គ្រងប្រត្តិបត្តការផ្នែកនោះ បានបញ្ចាក់នៅក្នុងសន្និសិទសារពត៌មានមួយថា ក្រុមរបស់គាត់នឹងព្រាមយាមរំកិល “គ្រឿងពណ៌ខ្មៅ” ចេញពីដំទឹកកក ដែលមានប្រវែងប្រហែល ១៣៥០០ហ៊ី្វត កំពស់ខាងលើ ប្រហែល ១៧០០០ ហ៊ី្វត នៅលើភ្នំ ដែលបោះស្រមោលដូចជាទូក ពេលដែលផ្ទៃទឹកកកខាងលើ ត្រូវរលាយ។ ទោះជាអញ្ចឹងក៏ដោយ “គ្រឿងពណ៌ខ្មៅ” នេះ មិនមានអ្វីថ្មីទេ ដ្បិតមាននៅក្នុងរបាយការណ៍នៃទូកធំខ្ពស់ នៅលើភ្នំ អារ៉ារ៉ាត់ មាននៅជាច្រើនសតវត្សរ៍ ។
       នៅឆ្នាំ ១៨៤០ មានក្រុមកម្មករផ្ទាំងទឹកកក បានរាយការណ៍ថា ពួកគេបានរកឃើញក្បាលនាវាលានចេញមកក្រៅពីផ្ទាំងទឹកកក ។ លោក Crawford បានមានប្រសាសន៍ថា មិនមែនតែកប៉ាល់ធ្វើជំនួញ ដែលរាយការណ៍ទេ ពួកគេបានឃើញដូចជាស្រមូលកប៉ាល់ នៅក្នុងទឹកកកជិតកំពូលភ្នំខ្ពស់នោះ ប៉ុន្តែ មានអ្នកស្រាវជ្រាវផ្សេងទៀត បានឃើញទំរងរបៀបនេះ ដែលលយចេញពីច្រាំងចោត ស្ថិតនៅខាងលើ ។ គាត់បានប៉ានស្មានថា គ្រឿងនេះ មានប្រវែង៤៥០ហ៊ី្វត ។ (ប្រវែង ទូករបស់ណូអេវាស់មានប្រវែង ៣០០ ហត្ថ វាស្មើនឹង ៤៥០ ហ៊ី្វត បើហត្ថបញ្ចាក់ក្នុងលោកុប្បត្តិ     :១៥ គឺជា “ជាក់លាក់”) តើអាចនៅសល់អ្វីក្នុងទូកណូអេទេ? លោក Janes M.Lee គឺជាម្នាក់ នៅក្នុងសមាជិកក្រុមបាននិយាយប្រាប់ថា “អ្វីដែលនៅក្រោមទឹកកកនៅលើភ្នំអារ៉ារ៉ាត់ ជាកន្លែង   មិនសមនឹងធ្វើជំនួញនៅកន្លែងនោះទេ ។ បើវាមិនមានជាទូក តើវាជាអ្វី? “វានឹងមានការចាប់អារម្មណ៍ថា អ្នកស្រាវជ្រាវឈ្មោះ  Marco Polo បានបញ្ចាក់ដែរ មានទូកមួយធំជិតកំពូលភ្នំអារ៉ារ៉ាត់ក្នុងឆ្នាំ ១៣០០ គ.ស ក្នុងពេលគាត់ធ្វើដំនើរដ៏អស្ចារ្យ ។
       មានក្រុមបេសកជនមួយ ពេលនោះបានសិក្សារបៀបរលាយទឹកកក ១០០ហ៊ី្វត ទៅ៤៥០ហ៊ី្វត ហើយគេសង្ឃឹមថា រកឃើញចម្លើយនេះ នៅជិតពាក់កណ្ដាលឆ្នាំ ១៩៧១ ។ ឈើគេបានឃើញនៅក្នុងដុំទឹកកកទាំងសងខាង ។ ឈើនោះត្រូវគេយកចេញ ហើយកាត់ជាបន្ទះៗយកទៅធ្វើការសាកល្បង ។ លោក Ralph E.Crawford ជាអ្នកគ្រងទូទៅនៃក្រុមហ៊ុនមូលដ្ឋានគ្រិះស្រាវជ្រាវនេះ(SEARCH FOUNDATION.INC) បានប្រើវិធីសាស្រ្តជាច្រើន ដើម្បីវាសកំរិតពុកផុយនៃកាបូនវិទ្យុសកម្មនៅក្នុងឈើ គាត់បានសន្និដ្ឋានថា ឈើដែលគេអាដោយដៃ មានអាយុពី៤០០០ ទៅ   ៥០០០ឆ្នាំ ។ (ទោះជាយ៉ាងណា ក៏មានការបញ្ជាក់នៅមន្ទីរពិសោធន៍ផ្សេងទៀត ដែលមានការ  
ជជែកជំទាស់ការពិសោធន៍នេះ) ។ តាមការសិក្សាខាងវិទ្យាសាស្ត្រផ្សេងទៀត បានគាំទ្រការរកឃើញរបស់លោក Crawford ។ ប៉ុន្ដែ លោក Robert Faylor និងសមាជិកផ្សេងទៀតក្នុងក្រុមរបស់គាត់បានប្រកាស់ថា “ខ្ញុំមិនអាចបញ្ជាក់ថា ឈើដែលុមានទំហំ និងអាយុបែបនោះ អាចមានកំពស់បែបនោះទេ អ្វីដែលមាននៅទីនោះ នឹងទៅជាការចាប់អារម្មណ៍ខាងបុរាណវត្ថុដ៏អស្ចារ្យ ។ សោកស្ដាយណាស់ ការរុករកទូកណូអេនេះត្រូវបានបញ្ឈប់ ពេលមានអ្នករញ្ជួយឃាតករ បានវាយភ្នំអារ៉ារ៉ាត់នៅតំបន់ភាគខាងកើតប្រទេសទូរគី នៅថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ សំលាប់មនុស្សអស់ ៥០០០នាក់ ។ ចាប់ពីពេលនោះមក រដ្ឋាភិបាលទូរគី ហាមប្រាមដល់ជនបរទេសចូលទៅតំបន់ភ្នំនោះ ។ មានរបាយការណ៍ខ្លះបានប្រាប់ថា កំលាំងរញ្ជួយបានបង្ហាញពិភពលោកអោយឃើញទូកណូអេ ។ ប៉ុន្តែ មូលហេតុដែលធ្វើការបំរាម វាគឺជាស្ថានភាពនយោបាយតានតឹងក្នុងតំបន់នោះប៉ុណ្ណោះ ព្រំដែនប្រទេសរុស្ស៊ីគឺ នៅចំខាងជើង និងព្រំដែនប្រទេអ៊ីរ៉ង់ គឺនៅចំភាគខាងត្បូង ។
       ការស្រាវជ្រាវមិនទាន់បានបោះបង់ចោលបំណងប្រថ្នារបស់ពួកគេ ដើម្បីស្វែងរកទូកនៅលើភ្នំអារ៉ារ៉ាត់នោះទេ ។ ពួកគេមួយចំនួនស្វះស្វែងរកការេអនុញ្ញាតពីរដ្ឋាភិបាលនៃប្រទេសទូរគី ដើម្បីបើកបេសកកម្មស្រាវជ្រាវផ្សេងទៀត ។
       នៅចុងទសវត្សរ៍ឆ្នាំ ១៩៩០ មានក្រុមអ្នកស្រាវជ្រាវបានប្រើទូរបញ្ជារថ្មីបំផុត ដើម្បីស្រាវជ្រាវរកសំណល់ទូណូអេ និងទីកន្លែងចាប់អារម្មណ៍ផ្សេងទៀត ។

Post a Comment

0 Comments